ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំកន្លែងស្នាក់នៅ និងអាហារជូនបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនមកពីបណ្ដាវិទ្យាល័យឆ្ងាយៗ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់

    BY Khmernote Media December 23, 2021
    រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំកន្លែងស្នាក់នៅ និងអាហារជូនបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនមកពីបណ្ដាវិទ្យាល័យឆ្ងាយៗ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំកន្លែងស្នាក់នៅ និងអាហារជូនបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១។

    រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់មាតិបិតា អាណាព្យាបាល និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ខាងមុខនេះ ឲ្យបានជ្រាបថា ក្នុងគោលបំណងជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់មាតាបិតា អាណាព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពីបណ្ដាវិទ្យាល័យឆ្ងាយៗនៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងសាហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងអំឡុងពេលប្រឡង រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារសម្រាប់បេក្ខជននៅតាមមណ្ឌលប្រឡង ដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: