ព័ត៌មានជាតិ
ទំនិញខូចគុណប្រមាណជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៧០០លីត្រ ត្រូវបានកម្ទេចចោលនៅរាជធានីភ្នំពេញ
BY Khmernote Media
December 25, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សម្រាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លង ៕







ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF