ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាឯកទេសចំនួន ៣០នាក់ លើមុខវិជ្ជា៥មុខ ទៅតាមលក្ខខណ្ឌទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាឯកទេស ផែនដីវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដើម្បីការផលិតមាតិកាវីដេអូបង្រៀនអំពីការពិសោធន៍តាមគោលវិធីស្ទែម។

ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំធ្វើកំណែទម្រង់ប្រព័ន្ធអប់រំឲ្យបានប្រសើរឡើង ជំរុញដំណើរការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយកំណត់អាទិភាពនៃការអភិវឌ្ឍមាតិកាអប់រំឌីជីថល សម្រាប់ការបង្រៀននិងរៀន ឆ្លើយតបតាមតម្រូវការជាក់ស្ដែងក្នុងបរិបទអប់រំបែបឌីជីថល នឹងដើម្បីសម្រេចគោលដៅនៃការអប់រំនៅកម្ពុជាឆ្នាំ២០៣០។
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ(USESDP) គ្រោងនឹងរៀបចំការផលិតមាតិកាអប់រំបែបឌីជីថល ដោយបង្កើតវីដេអូពិសោធន៍តាម គោលវិធីស្ទែម ចំនួន ១០០វីដេអូ សម្រាប់ការបង្រៀន និងរៀននៅថ្នាក់ទី១០, ថ្នាក់ទី១១ និងថ្នាក់ទី១២ លើមុខវិជ្ជាឯកទេសចំនួន ០៥មុខវិជ្ជាផែនដី គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា សម្រាប់ផ្ដល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានភាពងាយស្រួលសិក្សាស្រាវជ្រាវអនុវត្តបន្ថែមលើមេរៀនពិសោធន៍ដែលចាំបាច់។
ដើម្បីឆ្លើយតបតម្រូវការខាងលើ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រូវការជ្រើសរើសគ្រូបង្រៀន មុខវិជ្ជាឯកទេសខាងលើចំនួន ៣០នាក់ តាមចំនួន និងលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖

