ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់ខ្ទង់ពាន់ដុល្លារដល់បេក្ខជន ដែលប្រឡងបាននិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ

    BY Khmernote Media December 28, 2021
    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់ខ្ទង់ពាន់ដុល្លារដល់បេក្ខជន ដែលប្រឡងបាននិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ

    នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ គឺជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដោយបេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលខិតខំប្រឡងនៅឆ្នាំនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជន ដែលប្រឡងបាននិទ្ទេស A។

    ឯកឧត្តមបានឲ្យដឹងនៅលើគណនីហ្វេសប៊ុកថា “សូមជូនពរ កូនក្មួយ ទាំងអស់ទទួលបានជ័យជម្នះក្នុងការប្រឡង! នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកាត់វិញ្ញាសារប្រលងបាក់ឌុបនៅវិទ្យាល័យកំពង់ស្ពឺ។ ខ្ញុំសូមប្រកាសជាសាធារណៈថាប្រសិនបើកូនក្មួយណា ( កំពង់ស្ពឺ ) យកបាននិទ្ទេស A ក្នុងការប្រឡងនេះ ខ្ញុំនឹងជូនម៉ូតូមួយគ្រឿងម៉ាក zoomer x ដើម្បីជាការលើកទឹកចិត្ត។ សូមជូនពរកូនក្មួយទាំងអស់ទទួលបានជោគជ័យនៅក្នុងការប្រឡងនេះ។ សូមអរគុណ!”៕

    Share This Post: