ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរស្រុកសំពៅលូន ទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៤១នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រង់ចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា

    BY Khmernote Media December 28, 2021
    អាជ្ញាធរស្រុកសំពៅលូន ទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៤១នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រង់ចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា

    ខេត្តបាត់ដំបង៖​ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅវេលាម៉ោង០៥និង៣០នាទី នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

    បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភុន-ហ៊ាង (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី-ទូច (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរងកងអនុសេនាធំ) បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុច ភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងយើងបានឃាត់ប្រជាពលរដ្ឋចំនួន ៤១នាក់ ស្រី២០នាក់ ក្មេង១១នាក់ ក្មេងស្រី០៧នាក់។

    ក្រោយពីទប់ស្កាត់បាន កម្លាំងយេីងបានធ្វើការសាកសួរ កត់ឈ្មោះ អប់រំណែនាំ និងចុះកិច្ចសន្យា រួចបានប្រគល់បងប្អូនទាំង៤១នាក់ ឱ្យទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការតាមនីតិវិធី ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: