ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរ៉ែ និងថាមពល​ ជូនដំណឹងពីការផ្លាស់ប្តូរទីតាំងថ្មីនៃទីស្ដីការក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះតទៅ

    BY Khmernote Media December 29, 2021
    ក្រសួងរ៉ែ និងថាមពល​ ជូនដំណឹងពីការផ្លាស់ប្តូរទីតាំងថ្មីនៃទីស្ដីការក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះតទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្តូរទីតាំងថ្មីនៃទីស្ដីការក្រសួងរ៉ែ និងថាមពល ឲ្យបានជ្រាបថា ក្រសួងរ៉ែង និងថាមពលនឹងធ្វើការផ្លាស់ប្តូរទីតាំងទីស្ដីការក្រសួង ដែលស្ថិតនៅអគារលេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងទីស្តីការថ្មី ដែលស្ថិតនៅអគារលេខ១ មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តទៅ។

    សេចក្ដីដូចបានទូលថ្វាយ គោរពជូន និងជម្រាបជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អង្គទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ អន្តរជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ Ministry of Mines and Energy Cambodia

    Share This Post: