PR

ឡូយអស់ទាស់! ក្រុមហ៊ុន ភូមិ ឌីជីថល ដាក់ឱ្យប្រើប្រាស់ App ផ្ដល់សេវាកម្មថែទាំម៉ាស៊ីនត្រជាក់តាមប្រព័ន្ធឌីជីថលដំបូងគេបង្អស់នៅកម្ពុជា

BY
Liny Chan
December 29, 2021

ក្រុមហ៊ុន ភូមិ ឌីជីថល បានប្រារព្ធពិធីប្រកាសដាក់អោយប្រើប្រាស់សាកល្បង នូវកម្មវិធី App Phum Aircon នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ជីហ្គៀ គ្រុប ។ APP Phum Aircon ជាកម្មវិធីក្នុងទូរស័ព្ទដៃដែលផ្តល់សេវាកម្មថែទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា ។

តើកម្មវិធីនេះមានអ្វីពិសេស ?

App Phum Aircon គឺជាទម្រង់បែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជាក្នុងការផ្តល់ សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និង អ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗ គឺ៖
 ភាពម៉ត់ចត់លើការផ្ទៀងផ្ទាត់គុណភាព និងប្រសិទ្ធភាពសំរាប់ជាងជួសជុល
 តម្លាភាព និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់
 ផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់

លោក ហ៊ ហាប់ អគ្គនាយករងរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៌ថា ៖ សម័យឌីជីថលនេះ មិនចេះប្រើកម្មវិធីសង្គម Social Media ដូចមិនទាន់សម័យ។ លោកបានលើឡើងថាប្រជាជនប្រមាណ 90% ប្រើប្រាស់ Smart Phone ពួកគាត់ចេះកម្ម៉ង់អាហារ ហៅ taxi និងចេះប្រើប្រាស់កម្មវិធីវេលុយយ៉ាងស្ទាត់។ លោកបានបន្ថែមទៀតផងដែលថា បច្ចុប្បន្នមនុស្សម្នាក់ៗប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំសឹងតែ 24 ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយទាមទារអោយយើងមានការថែទាំលើម៉ាស៊ីនត្រជាក់ជាប្រចាំ ។

ដោយយល់ឃើញពីតំលៃពិត និងតម្រូវការជាក់ស្តែង ថ្ងៃនេះក្រុមហ៊ុន ភូមិ ឌីជីថល បានប្រកាសដាក់អោយដំណើរការសាកល្បង នៅ App Phum Aircon ដែលមានអត្ថប្រយោជន៌ដល់អ្នកប្រើប្រាស់គឺ ផ្តល់ភាពងាយស្រួល និង កក់ក្តៅសម្រាប់អតិថិជនក្នុងការស្វែងរកអ្នកបច្ចេកទេសដែលមានទំនួលខុសត្រូវខ្ពស់ គុណភាពល្អ សេវាកម្មល្អ ច្បាសលាស់ និង ទំនុកចិត្ត ។ ក្រុមហ៊ុន ភូមិ ឌីជីថល ក៏បានចូលរួមចំណែកចងក្រងក្រុមបច្ចេកទេស និង ពង្រឹងចំណេះ ជំនាញ ការផ្តស់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក្រុមហ៊ុន ភូមិ ឌីជីថល បានមានប្រសាសន៌ថា ក្រុមហ៊ុននេះត្រូវបានផ្ដួចផ្តើមឡើងក្នុងគោលបំណងបង្កើត ផលិតផល ឫសេវាកម្ម ដែលអាចសម្រួលដល់ការរស់នៅប្រចាំថ្ងៃជួយដោះស្រាយបញ្ហាក្នុងសង្គមក៏ដូចជារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជម្រុញសេវាកម្ម តាមបែប Digital ដែលមានការច្នៃប្រឌិតខ្ពស់។ដោយជាងម៉ាស៊ីនត្រជាក់មួយចំនួនធំនៅធ្វើអាជីវកម្មតាមបែបលក្ខណៈគ្រួសារនៅមានចន្លោះខ្វះខាតមិនអាចជួសជុលម៉ាស៊ីនត្រជាក់ទំនើបៗ បានមិនមានបទដ្ឋានគុណភាព និង សុវិត្ថភាពការងារ ដែលពិបាកក្នុងការឈានជើងចូលក្នុងទីផ្សារការងារនៅក្នុងបុរី អាផាតមិន និងអគារពាណិជ្ចកម្មផ្សេងៗមួយចំនួន ។

ក្នុងការប្រកាសបើកដំណើរការសាកល្បងកម្មវិធី (Phum Aircon App) បានភា្ជប់មកជាមួយនឹង ការផ្តល់ជូនជាពិសេសដោយមិនគិតកម្រៃជើងសារ ពីក្រុមជាងដែលជាដៃគូររបស់ពួកយើងរហូតដល់បំណាច់ខែ មិនា ២០២២ ព្រមទាំងទទួលបានការចូលរួមសិក្ខាសាលា ស្តីអំពីរបៀបប្រើប្រាស់ Phum Aircon App សិក្សាលក្ខខណ្ខតិកៈផ្សេងៗ ក្នុងការទទួលចុះឈ្មោះ ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធធ្វើជាដៃគូរសហការ លើកម្មវិធី Phum Aircon App ព្រមទាំងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមពីក្រុមអ្នកជំនាញទាំងបច្ចេកវិទ្យា និង បច្ចេកទេស ក្នុងការអភិវឌ្ឃន៌ចំណេះដឹង ផលិតផល ឬសេវាកម្មបន្ថែមទៀតផង ។
រាល់ពត៌មានបន្ថែមសូមទំនាក់ទំនង 023 527 2727

Share This Post: