ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លែងពិបាកទៀតហើយ! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសឲ្យក្រុមហ៊ុនសេវាទូរស័ព្ទទាំងអស់ ប្រើលេខកូដរួមចំនួន៥នេះ ដើម្បីធ្វើការបញ្ចូលលុយ ឆែកលុយ ផ្តាច់សេវាបន្ថែម ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ និង សេវាអតិថិជនរបស់ក្រុមហ៊ុន

    BY Khmernote Media December 30, 2021
    លែងពិបាកទៀតហើយ! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសឲ្យក្រុមហ៊ុនសេវាទូរស័ព្ទទាំងអស់ ប្រើលេខកូដរួមចំនួន៥នេះ ដើម្បីធ្វើការបញ្ចូលលុយ ឆែកលុយ ផ្តាច់សេវាបន្ថែម ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ និង សេវាអតិថិជនរបស់ក្រុមហ៊ុន

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖

    (១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
    (២) *1201# ពិនិត្យសមតុល្យទឹកប្រាក់
    (៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
    (៤) *1203*PIN# បញ្ចូលទឹកប្រាក់
    (៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន

    ដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ។

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    Share This Post: