ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះទៅលេងបន្ទាយស្រី! រដ្ឋបាលស្រុកបន្ទាយស្រី ត្រៀមរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» ទទួលភ្ញៀវទេសចរដែលនឹងមកលេងស្រុកបន្ទាយស្រីក្នុងពេលចុងឆ្នាំនេះ

    BY Khmernote Media December 30, 2021
    តោះទៅលេងបន្ទាយស្រី! រដ្ឋបាលស្រុកបន្ទាយស្រី ត្រៀមរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» ទទួលភ្ញៀវទេសចរដែលនឹងមកលេងស្រុកបន្ទាយស្រីក្នុងពេលចុងឆ្នាំនេះ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា លោក ឃឹម ហ្វីណង់ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរដែលនឹងមកលេងក្នុងស្រុកបន្ទាយស្រីក្នុងពេលចុងឆ្នាំនេះ។

    ក្នុងនាមជាស្រុកទេសចរណ៍ រៀងរាល់ពេលមានកម្មវិធីបុណ្យទានឬព្រឹត្តការណ៍នានាគឺជាឱកាសផង និងជាការប្រុងប្រយ័ត្នផង ដែលទាមទារឱ្យមានការត្រៀមខ្លួនទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនានាជាយថាហេតុ ជាពិសេសនៅលើការងារកកស្ទះចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់ និងការគ្រប់គ្រងលើបញ្ហាអនាម័យសំរាមតែម្តង។

    លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ខ្ញុំក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់នៃការរៀបចំនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនសហគមន៍នៅទីនោះគ្រោងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» រយៈពេល៣យប់៣ថ្ងៃ នាពេលបុណ្យឆ្លងឆ្នាំខាងមុខនេះ។ គណៈបញ្ជាការឯកភាពស្រុកនឹងដាក់ឱ្យមានទីបញ្ជាការស្រាលមួយនៅជាប់នឹងកន្លែងប្រារព្ធពិធី ដើម្បីធ្វើការគ្រប់គ្រងស្ថានការណ៍ សម្របសម្រួលគ្រប់រូបភាព និងធានាឱ្យបាននូវការគោរពតាមវិធានសុវត្ថិភាពសុខាភិបាល ព្រមទាំងមានការត្រៀមឡានទឹក និងឡានពេទ្យដើម្បីសង្គ្រោះបឋមផងដែរ។

    សូមបញ្ជាក់ថា កម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ដោយក្រុមការងារនឹងមានរៀបចំផ្លូវវាងដូចមានភ្ជាប់នៅក្នុងផែនទីគំនូសបង្ហាញផងដែរ ៕

    ប្រភព៖ លោក ឃឹម ហ្វីណង់ – Khim Finan​

    Share This Post: