ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវទាំងនេះក្នុងក្រុងសៀមរាបរយៈពេល២ថ្ងៃ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២២ ខាងមុខនេះ

    BY Khmernote Media December 31, 2021
    រដ្ឋបាលខេត្តសៀមរាប ផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវទាំងនេះក្នុងក្រុងសៀមរាបរយៈពេល២ថ្ងៃ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២២ ខាងមុខនេះ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបនាថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១។

    រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានរៀបចំការតាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ផងដែរ។

    រដ្ឋបាលខេត្ត សូមផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី នៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងក្រុងសៀមរាប ដូចមានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនិងផែនទីខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: