ក្រសួងសាធារណការ លើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ “ចោមចៅ” ដល់ទីរួមខេត្តកំពត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ” ការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត ” ។

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត នៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែដោយបច្ចុប្បន្នក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់ ការដាក់ឲ្យដំណើរការត្រូវពន្យាពេលសិន។ ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឲ្យដំណើរសាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT