ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ឈប់សម្រាក៣ថ្ងៃ ឆ្លងឆ្នាំសកល និងចុងសប្តាហ៍ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសជាង២លាននាក់

    BY Khmernote Media January 3, 2022
    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ឈប់សម្រាក៣ថ្ងៃ ឆ្លងឆ្នាំសកល និងចុងសប្តាហ៍ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសជាង២លាននាក់

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ និងចុងសប្តាហ៍ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន២,០០២,២៩៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,៩៩០,៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១១,៨៦៩នាក់។

    លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតិប្រចាំថ្ងៃរួមមាន៖

    + ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (យប់ឆ្លងឆ្នាំ)៖ មានភ្ញៀវសរុបចំនួន ១.១៤៥.១៤១ នាក់
    + ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ៥៦៥.០២៩ នាក់
    + ថ្ងៃទី២ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ២៩២.១២៨ នាក់

    គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖

    + រាជធានីភ្នំពេញ ៦០៨ ៨៥៥នាក់
    + ខេត្តសៀមរាប ២៨៧ ៨៣៧នាក់
    + ខេត្តព្រះសីហនុ ១៥៦ ៧៥៣នាក់
    + ខេត្តកំពត ១៥០ ៦០១នាក់
    + ខេត្តបាត់ដំបង ១២២ ០៣៧នាក់
    + ខេត្តកែប ១១៤ ២២២នាក់
    + ខេត្តកំពង់ស្ពឺ ១០២ ៣៨១នាក់

    Share This Post: