ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ

    BY Khmernote Media January 3, 2022
    សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ

    នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ ហើយសម្តេចបញ្ជាឱ្យអភិបាលខេត្តទាំងអស់បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ត្រូវបញ្ឈប់គម្រោងបែបនេះជាបន្ទាន់ ទាំងរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ ។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែរថាថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ ទុកជាការព្រមាន។ ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ៕

    Share This Post: