ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាអោយបង្កើតគ្រុបតេឡេក្រាម ដើម្បីអោយប្រជាពលរដ្ឋបញ្ជូនរូបថតអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ មកកាន់សមត្ថកិច្ច
BY Khmernote Media
January 3, 2022
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានបញ្ជាអោយអគ្គស្នងការ ស្នងការនគរបាលរាជធានី-ខេត្ត បង្កើតគ្រុបតេឡេក្រាមដើម្បីអោយប្រជាពលរដ្ឋជួយថតរូប និងបញ្ជូនរូបថតអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ អោយសមត្ថកិច្ចតាមគ្រុបតេឡេក្រាមនោះ ហើយសមត្ថកិច្ចអាចធ្វើការហៅអ្នកបើកបរល្មើសច្បាប់មកធ្វើការផាកពិន័យ។ សម្តេចតេបានសង្កត់ធ្ងន់ថា បើអាចធ្វើបាននោះវានឹងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕
