ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពនៅតាមទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងប្រមាណ ៣តោន ត្រូវបានដុតកម្ទេចចោល

    BY Khmernote Media January 8, 2022
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពនៅតាមទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងប្រមាណ ៣តោន ត្រូវបានដុតកម្ទេចចោល

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។

    ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វើការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃើញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ៕

    ប្រភព​៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: