ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បេក្ខជនលោកសួន វិចិត្រ និងលោកអេន ប៊ុនរ៉ុង នៅតែធ្វើបានល្អ ទាក់ទាញចិត្តពីគណៈកម្មការសម្រេចអាចទៅវគ្គបន្តទៀតបាន

    BY Khmernote Media January 10, 2022
    បេក្ខជនលោកសួន វិចិត្រ និងលោកអេន ប៊ុនរ៉ុង នៅតែធ្វើបានល្អ ទាក់ទាញចិត្តពីគណៈកម្មការសម្រេចអាចទៅវគ្គបន្តទៀតបាន

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Team សប្ដាហ៍ទី2 កាលពីយប់មិញនេះ បេក្ខជនពីរក្រុមស្រែកច្រៀងអង្រួនវេទិកា។ កម្មវិធីកម្រិតពិភពលោក ដោយមានបេក្ខជនមកពីបណ្ដាលរាជធានី-ខេត្ត ជាច្រើនចូលមកប្រកួតប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី១ ទទួលប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយជាតារាចម្រៀងប្រចាំផលិតរស្មីហង្សមាស។

    កាលពីយប់មិញនេះ បេក្ខជនពីក្រុម មានក្រុមលោកវិចិត្រ និងលោក ប៊ុនរ៉ុង ត្រូវប្រកួតជាមួយក្រុមលោករស្មី និងលោករតនៈ ចូលមកបកស្រាយបទចម្រៀង “ធ្វើម្ដេចយើងក្រ” តម្រូវអោយច្រៀងម្តងម្នាក់ ក្រុមលោកវិចិត្រ និងលោក ប៊ុនរ៉ុង ច្រៀងពោលពេញដោយកម្លាំង និងទេពកោសល្យនៅក្នុងបទចម្រៀង ធ្វើឲ្យគណៈកម្មាការពេញចិត្តជាខ្លាំង ទោះបីមានចំនុចខ្វះខាតបន្តិចក្ដី ក៏បេក្ខជនទាំងពីរធ្វើបានយ៉ាងល្អ គណៈកម្មការសម្រេចអោយអ្នកទាំងពីរទៅវគ្គបន្តទៀតបាន ហើយក៏ចូលរួមសោកស្ដាយចំពោះបេក្ខជនក្រុមលោករស្មី និងលោករតនៈ ដែលធ្វើមិនបានល្អ មិនអាចទៅវគ្គបន្តទៀតបាន ៕ តោះទៅទស្សនាវីដេអូខាងក្រោម៖

    Share This Post: