មាយាស្នេហ៍ ទម្លាយល្បិចគ្មានសល់ក្នុងវិវាទស្នេហាត្រីកោណដ៏ពិលពុល ចាក់ផ្សាយជូនទស្សនាហើយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន
- BY
- Liny Chan
- January 10, 2022
ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែទន្ទឹងរង់ចាំមើលថា តើសម្រាប់ការមកដល់នៃសាច់រឿងថ្មីនោះ ល្អមើលយ៉ាងណា ហើយសាច់រឿងនឹងបង្ហាញអ្វីខ្លះជាមួយនឹងការសម្តែងរបស់តួអង្គនីមួយៗ។ ជាមួយគ្នានេះដែរ បន្ទាប់ពីរឿង ល្បិចស្នេហ៍រយពាន់ ត្រូវបានបញ្ចប់ទៅ ខ្សែភាពយន្តភាគដែលនឹងចូលខ្លួនមកបន្តកំដរជូនជាចំណីចក្ខុទស្សនិកជនទៀតនោះគឺ រឿង មាយាស្នេហ៍ ។

នៅក្នុងសាច់រឿងនេះដែរ នឹងធ្វើឲ្យទស្សនិកជនជក់ចិត្តជាមួយនឹងការបង្ហាញឈុតឆាកស្នេហា រោលរាល មាយាល្បិចស្នេហ៍ក្នុងសង្គ្រាមស្នេហាត្រីកោណគ្រប់រសជាតិ។
តួអង្គ ម៊ុន និងឃី គឺជាគូស្វាមីភរិយាដែលបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ រហូតដល់៧ឆ្នាំ ដោយម៊ុនមិនអាចមានកូនឲ្យគ្រួសារឃីបន្តពូជ។ ម្តាយឪពុក របស់ឃី មិនពេញចិត្ត នឹងចរិតរឹងរូសរបស់ម៊ុន និងបូករួមទាំងម៊ុន មិនអាចមានចៅឲ្យពរផងនោះ បញ្ហាតែងតែកើតមានជាហូរហែរ រហូតត្រូវបង្ខំចិត្តចែកផ្លូវគ្នា។ មុនពេលគេឈានដល់ដំណាក់កាលបែកផ្លូវគ្នា រ៉ូស ដែលជាក្មេងស្រីបម្រើនៅក្នុងផ្ទះរបស់ឃី បានលួចមានទំនាក់ទំនងស្នេហាសុីជម្រៅ ជាមួយនឹងឃី រហូតរឿងរ៉ាវត្រូវបានបែកធ្លាយដល់ម៊ុន។

តារាសម្តែងវ័យក្មេង ជាច្រើនដួង រួមមាន Ice Preechaya Pongthananikorn, ( សម្តែងជាតួអង្គ ម៊ុន) Wawwa Nicha Chokprajakchat ( សម្តែងជាតួអង្គ សាវ៉ារ៉ូស) , Ken Phupoom Phongpanu ( សម្តែងជាតួអង្គ ឃី) , Champ Chanatip Phothongka, (សម្តែងជាតួអង្គ វ៉ាត) , Gap Chanoksuda Raksanaves ( សម្តែង ជាតួអង្គ សា ប្អូនស្រីរបស់ឃី) និង តារាសម្តែងជើងចាស់ផ្សេងទៀតដូចជា៖ Ann Siriam Pakdeedumrongrit ( សម្តែងជាតួអង្គ ម្តាយម៊ុន) , Mam Kathaleeya McIntosh ( សម្តែងជាតួអង្គ ម្តាយឃី) , Ton Jakkrit Ammarat( សម្តែងជាតួអង្គ ឪពុកឃី) , និងអមដោយតារាៗសម្តែងជាច្រើនទៀតផងដែរ។

ចង់ដឹងថា តើចុងក្រោយ អ្នកណាគឺជាអ្នកឈ្នះក្នុងរឿងវិវាទស្នេហាត្រីកោណមួយនេះ សូមកុំភ្លេចរង់ទស្សនានៅក្នុងរឿង មាយាស្នេហ៍ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១០ ខែ មករា ឆ្នាម ២០២២ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕





សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






