ក្រសួងសុខាភិបាល ប្រកាសបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសរាជធានីភ្នំពេញ នៅតាមទីតាំងទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មានបន្ថែមស្ដីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីការចេញសេចក្ដីជូនព័ត៌មានលេខ០១៥/២២ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ គ.វ.ក-១៩ សូមជូនព័ត៌មានបន្ថែម ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់មន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្ម ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូចខាងក្រោម៖
