ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន ធ្វើការបញ្ជាក់ចំពោះសំនួរថា “អ្នកចាក់វ៉ាក់សាំងដូសទី៣រួចឆ្លងកូវីដ ក្រោយព្យាបាលជា តើអាចចាក់ដូសទី៤បានដែរឬទេ?”

    BY Khmernote Media January 10, 2022
    លោកជំទាវ ឱ វណ្ណឌីន ធ្វើការបញ្ជាក់ចំពោះសំនួរថា “អ្នកចាក់វ៉ាក់សាំងដូសទី៣រួចឆ្លងកូវីដ ក្រោយព្យាបាលជា តើអាចចាក់ដូសទី៤បានដែរឬទេ?”

    កាលពីពេលថ្មីៗនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានធ្វើការប្រកាសផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច។

    ជុំវិញការផ្តល់វ៉ាក់សាំងដូសទី៤នេះផងដែរ ក៏មានការចោទសួរទៅកាន់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គ.វ.ក-១៩ ថា “ចំពោះអ្នកចាក់វ៉ាក់សាំងដូសទី៣រួចឆ្លងកូវីដ តើអាចចាក់ដូសទី៤បានដែរឬទេ? បើចាក់បាន តើក្នុងគម្លាតពេលប៉ុន្មានខែ?”

    លោកជំទាវក៏បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា “អ្នកចាក់វ៉ាក់សាំងដូសទី៣រួចឆ្លងកូវីដ ហើយព្យាបាលជាសះស្បើយ គឺអាចចាក់ដូសទី៤បាន ដោយត្រូវទុកគម្លាតចាប់ពី៤ខែឡើងទៅ គិតចាប់ពីថ្ងៃដែលបានជាសះស្បើយ”

    Share This Post: