ស្វាគមន៍ ខ្សែភាគខ្មែរដ៏ថ្មីសន្លាងដើមឆ្នាំ២០២២ រឿង លោកប្តី៣៦៥ថ្ងៃ ក្រោមវត្តមានសម្តែងដ៏ច្រើនរួមគ្នាពីតារាជើងចាស់ និងពន្លកក្រោយ
- BY
- Liny Chan
- January 10, 2022
ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយទៀត ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្ត នាដើមឆ្នាំ២០២២ នេះគឺ ជាសាច់រឿងដែលឆ្លុះបញ្ចាំងពីចំណងស្នេហាប្តីប្រពន្ធ និងតថភាពពិតៗដែលកើតឡើងនាពេលបច្ចុប្បន្នក្នងសង្គមជាក់ស្តែងតែម្តង នោះគឺរឿង លោកប្តី ៣៦៥ ថ្ងៃ ។

ជាមួយនឹងការបង្ហាញសាច់រឿងភាគខ្មែរមួយនេះ ទស្សនិកជនមិនត្រឹមតែអាចទស្សនាពីការសម្តែងបែបមនោសញ្ចេតនាស្នេហានោះទេ ក្នុងនោះ ទស្សនិកជននឹងទទួលបាននូវសំណើចសើចសប្បាយ ពីកាយវិការកំប្លុកកំប្លែងរបស់តួអង្គ ដែលនឹងបង្កើតបានជាឈុតឆាកល្អសើច ពីមួយឈុតទៅមួយឈុត។ លោកប្តី ៣៦៥ ថ្ងៃ គឺជាខ្សែភាពយន្តភាពខ្មែរថ្មី ទាំងសាច់រឿង ថ្មីទាំងការផលិត និងការប្តូរដៃគូសម្តែង ដែលនឹងមិនធ្វើឲ្យទស្សនិកជនទស្សនាធុញទ្រាន់នោះឡើយ។ តារាសម្តែងជាច្រើនដួង ដែលមានវត្តមានសម្តែងនៅក្នុងរឿងនេះ រួមមានដូចជា កញ្ញា មុន្នី វិជ្ជរ៉ា( តួអង្គ ដាលីន) , ឡោក ជា លាងឈែ ( តួអង្គ ដេវីត) , លោក ភុល វណ្ណាដានីន( តួអង្គ វិឆ្ឆ័យ) , កញ្ញា នៅ ដាណា ( តួអង្គ ដាវ៉ាន់) , អ្នកស្រីគ្រត ( តួអង្គ យាយផាន់) , លោក លឹម តិចម៉ុង ( តួអង្គ តាសារិទ្ធ) និងមានតារាសម្តែងវ័យក្មេងដ៏ស្រស់ស្អាតចូលរួមសម្តែងជាច្រើននាក់ទៀត។

តាមរយៈចំណងជើងនៃសាច់រឿង ទស្សនិកជន អាចនឹងមានចម្ងល់ខ្លះ ហេតុអ្វីបានជាអ្នកនិពន្ធដាក់ចំណងជើង លោកប្តី ៣៦៥ ថ្ងៃបែបនេះ ហើយវានឹងបង្ហាញអត្ថន័យនៃជីវិតអាពាហ៍ពិពាហ៍បែបណាខ្លះ? តើពាក្យថា លោកប្តី ៣៦៥ ថ្ងៃ នឹងបង្កប់នូវពីចំណងស្នេហាជីវិតគូ ស្វាមីភរិយា ដោយអមទៅដោយឈុតឆាកបែបកំប្លែងៗ ល្អសើចយ៉ាងណានោះ ? ទាំងអស់ នឹងបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងខ្សែភាពយន្តភាគខ្មែររឿង លោកប្តី ៣៦៥ ថ្ងៃ ដែលមានផ្សាយជូនជាផ្លូវការចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ ។ ក្នុងនោះដែរ ទស្សនិកជន កុំភ្លេចចូលរួមតាមដានការផ្សាយផ្ទាល់នូវកិច្ចសម្ភាសន៍ពីតួអង្គសម្តែងទាំងពីរ គឺ កញ្ញា មុន្នី វិជ្ជរ៉ា និង លោក ជា លាងឈែ នៅលើផេកផ្លូវការរបស់ភីអិនអិន Pnn Drama Live នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ០៧ និង ៣០ នាទីយប់ ដើម្បីមានឱកាសត្រូវរង្វាន់ធំជាច្រើនផងដែរ។










- Share This Post:






