ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃស្អែកទៅ តំបន់មួយចំនួននឹងចុះត្រជាក់រហូត ១៥អង្សាសេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោម គ្របដណ្ដប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងល្បឿនបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
-សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥°C។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology