ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំសិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស ស្ថិតនៅ​ស្របតាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​វិថី​សម្ដេច​ចៅហ្វាវាំង គង់​សំអុល (ផ្លូវ​២០០៤)

BY
Khmernote Media
January 12, 2022

យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នា​រសៀល​ថ្ងៃ​អង្គារ ០៩កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​ស្ដីពីសំណើ​សុំ​អនុញ្ញាត​សាងសង់​ស្ពាន​អាកាស ស្ថិតនៅ​ស្របតាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​និង​វិថី​សម្ដេច​ចៅហ្វាវាំង គង់​សំអុល ( ផ្លូវ​២០០៤ ) ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។​

ដើម្បី​បញ្ចៀស​និងកាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ត្រង់​ចំនុច​មហាវិថី​សហព័ន្ធ​រុស្ស៊ី​និង​វិថី​សម្ដេច​ចៅហ្វាវាំង គង់​សំអុល ( ផ្លូវ​២០០៤ ) រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស​មួយ​ខ្សែ និង​គ្រោងសិក្សាបន្ថែម​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ ដើម្បីធ្វើឱ្យ​លំហូរ​ចរាចរណ៍​មានភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ៕

Share This Post: