ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកទេសចរ២នាក់នៅខេត្តបាត់ដំបងបានដើរលេងជាច្រើនកន្លែង មុនរកឃើញមាន វិជ្ជមានកូវីដ អូមីក្រុង

    BY Khmernote Media January 12, 2022
    អ្នកទេសចរ២នាក់នៅខេត្តបាត់ដំបងបានដើរលេងជាច្រើនកន្លែង មុនរកឃើញមាន វិជ្ជមានកូវីដ អូមីក្រុង

    កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញរបាយការណ៍ពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបុរសជាអ្នកទេសចរណ៍ ជនជាតិ ស្វីស ចំនួន២នាក់ ដោយម្នាក់មានអាយុ៤០ឆ្នាំ និងម្នាក់ទៀតមានអាយុ៤៧ឆ្នាំ ហើយបច្ចុប្បន្នអ្នកទាំង២នាក់ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

    អ្នកជំងឺទាំង២នាក់ខាងលើធ្លាប់មានប្រវត្តិធ្វើដំណើរ៖

    – ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ម៉ោងប្រហែល ៤ និង៣០នាទីល្ងាច អ្នកទាំង២នាក់ រួមជាមួយមិត្តភក្ត័ ១នាក់ទៀត បានចូលមកសម្រាក (check in) នៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់បីទៅលេងភ្នំសំពៅ រហូតដល់ពេលល្ងាចត្រលប់មកបាត់ដំបងវិញ និងចូលហូបអាហារនៅភោជនីយដ្ឋាន បាត់ដំបងថោន ហើយមកសម្រាកនៅសណ្ឋាគារឃីងហ្វីវិញ។

    – ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ម៉ោងប្រហែល ៥ និង០០នាទីព្រឹក អ្នកទាំង៣នាក់ បានជិះម៉ូតូកង់បីដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្តសៀមរាប។

    – ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគ ធ្វើដោយតេស្ត GeneXpert និងទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។

    Share This Post: