បវេសនកាលថ្មី Freshy Love Kids ឧបត្ថម្ភម៉ាស៊ីនវាស់កំដៅ-បាញ់អាល់កុលដល់សាលាបឋមសិក្សាក្មេងៗ
- BY
- Liny Chan
- January 12, 2022
បវេសនកាលថ្មី ក្រុមហ៊ុនហ្វ្រេសស៊ីបានពង្រឹងយុទ្ធនាការ ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាលដើម្បីបង្ការកូវីដ១៩ ដល់ក្មេងៗសិស្សសាលានានា ក្រុមហ៊ុនហ្វ្រេសស៊ីបានឧបត្ថម្ភម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល ទៅដល់សាលាបឋមសិក្សាក្មេងៗជាច្រើន ដើម្បីដាក់អោយសិស្សានុសិស្សបានប្រើប្រាស់ អោយបានត្រឹមត្រូវទៅតាមគោលការណ៍ នែនាំរបស់ក្រសួងសុខាភិបាល ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី១១ ខែមករា ថ្ងៃ២០២២នេះតទៅ។

ក្រុមហ៊ុនហ្វ្រេសស៊ីមានក្តីព្រួយបារម្មណ៍និង បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការបង្ការការពារកូវីដ១៩ ចំពោះសិស្សានុសិស្សក្នុងឱកាលបវេសនកាលថ្មីនេះ។ ដូចនេះហើយទើបក្រុមហ៊ុនហ្វ្រេសស៊ីបានផលិតម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលដើម្បីឧបត្ថម្ភនិងជួយដល់សាលាបឋមសិក្សាក្មេងៗជាច្រើនសាលា គោលបំណងគឺចង់ឃើញក្មួយៗតូចៗអាចចូលរៀនវិញប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ។ ការផ្ដល់ជូននេះដែរក៏មានការអបអរសាទរជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូនិងនាយកសាលា ព្រមជាមួយលោកប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលខ័ណ្ឌ។ ក្រុមហ៊ុនហ្វ្រេសស៊ីក៏សូមអំពាវនាវដល់សាលាបឋមសិក្សានានាដែលមានបំណងចង់បានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល អាចទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានម៉ាស៊ីននេះយកទៅប្រើប្រាស់នៅតាមសាលាបឋមសិក្សាបាន។

សូមចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ទាំងអស់គ្នា សូមរក្សាឲ្យបាននូវយន្ដការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទឹកផ្លែឈើហ្វ្រេសស៊ី ពីផ្លែឈើពិត១០០%!
ទឹកដោះគោ Freshy Yogurt ញ៉ាំ១ បានប្រយោជន៍៣!
ហ្រេសស៊ី ស្រលាញ់ការសិក្សា ហ្វ្រេសស៊ី Love Kids!









- Share This Post:






