ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងខណ្ឌទាំង១៤ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករាខាងមុខនេះ

    BY Khmernote Media January 12, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងខណ្ឌទាំង១៤ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករាខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

    រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាពិសេសការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការដាក់ចេញវិធានការជំរុញ និងបង្កើនលឿនការចាក់ល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន។

    ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២​ខាងមុននេះ នៅតាមទីតាំងដែលបានកំណត់ជូនក្នុងតារាងឧបសម្ព័ន្ធ ស្របតាមកាលបរិច្ឆេទដូចខាងក្រោម៖

    Share This Post: