បើកឆាកឆ្នាំថ្មីភ្លាម Royal Enfield Cambodia ឈានដល់ការចាប់ផ្តើមដ៏ល្អនៅឆ្នាំ២០២២
- BY
- Liny Chan
- January 13, 2022
បើកឆាកឆ្នាំថ្មីភ្លាម Royal Enfield Cambodia បានបង្ហាញពីសញ្ញាដ៏ល្អនៃការបញ្ចេញម៉ូតូចំនួន ១០ គ្រឿង ជាមួយនឹងដើមខែដំបូងមករា ឆ្នាំ២០២២។ ជាមួយនឹងភាពជោគជ័យនៃការគាំទ្រពីសំណាក់អតិថិជន ដែលទទួលបានកាន់តែច្រើនជារៀងរាល់ថ្ងៃ បានធ្វើឱ្យក្រុមហ៊ុន Royal Enfield មានសន្ទុះនៃការលក់ចេញក៏ដូចជាបង្អួតមុខមាត់នៃម៉ូតូរបស់ខ្លួនជារឿយៗនៅលើដងផ្លូវ។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះនោះគឺការរង់ចាំស្តុកមកដល់របស់ម៉ូឌែលនីមួយៗនៃ Royal Enfield ព្រោះអតិថិជនភាគច្រើននៅតែមានការរង់ចាំដើម្បីជាម្ចាស់នៃម៉ាកយីហ៊ោមួយនេះ។ តួរយ៉ាងដូចជាម៉ូឌែល Meteor 350 នេះចឹង សន្ទុះនៃការកក់ទិញរបស់វាមានមិនដែលដាច់នោះទេសម្រាប់ខែនីមួយៗ។ អរគុណចំពោះប្រណិតភាព រចនាប័ទ្ម និងពណ៌ដ៏អស្ចារ្យរបស់វាដូចជា Super Nova, Stella និង Fireball។ អ្វីដែលជាចំនុចចាប់អារម្មណ៍មួយទៀតនោះគឺអ្នកដែលជាម្ចាស់របស់ម៉ូតូ Royal Enfield និងមានភាពជាខ្លួនឯងខ្ពស់ជាមួយម៉ាកយីហ៊ោដ៏ល្បីល្បាញមួយនេះ។ អ្នកមិនមែនទិញតែផលិតផលនោះទេ ប៉ុន្តែអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនដែលក្រុមហ៊ុន Royal Enfield និងផ្តល់ជូន។ រីករាយជាមួយដំនើរកំសាន្តជាក្រុមប្រចាំខែនីមួយៗទៅតាមរមណីយដ្ឋាន ទីរួមខេត្តផ្សេងៗក៏ដូចជាការចូលរួមចំនែកនូវការងារសង្គម និងការងារមនុស្សធម៌ផ្សេងៗសម្រាប់ដំនើរកំសាន្តនីមួយៗ។ មួយវិញទៀតសម្រាប់ម៉ូតូ Royal Enfield អ្នកអាចរក្សាវាទុកសម្រាប់ក្រុមគ្រួសារ កូនចៅមិនថារយះពេលប៉ុន្មានឆ្នាំនោះទេ ព្រោះរូបរាងម៉ូតូបែបក្លាសិកនេះនឹងនៅតែរក្សាបាននូររសនិយមនិងស្ទីលរបស់វាពិតៗ។

ដើម្បីអបអរក្នុងឪកាសបុណ្យបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន Royal Enfield Cambodia មានការផ្តល់ជូននូវប្រូម៉ូសិន និងកាដូជាច្រើន ដើម្បីឲ្យអតិថិជនរបស់ពួកគេធ្វើការកក់ទិញម៉ូតូជាមួយនឹងសំណាង “ហេង ហេង”។ តើការផ្ដល់ជូនទាំងនោះមានអ្វីពិសេសខ្លះ? អ្នកនឹងទទួលបានកញ្ចប់ថែទាំម៉ូតូ(Motorcycle Care Kit) & អាំងប៉ាវសំណាងសម្រាប់ការកក់ទិញចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចូលឆ្នាំចិន។ អ្វីដែលពិសេសជាងនេះទៅទៀត ដោយការជឿជាក់លើសេវាកម្មល្អដែលបង្កើតទំនាក់ទំនងកាន់តែប្រសើរជាមួយអតិថិជន Royal Enfield Cambodia នឹងផ្តល់ជូនការប្តូរតម្រងប្រេង ២ដងសម្រាប់អតិថិជនថ្មីផងដែរ។ ដូច្នេះកុុំអោយឪកាសនេះកន្លងផុតទៅអោយសោះសម្រាប់ប្រម៉ូសិនពិសេសៗពីខាងក្រុមហ៊ុនម៉ូតូរបស់ Royal Enfield។ ប្រសិនបើអ្នកមានថវិកាប្រហែល 4000-5000 ដុល្លារ អ្នកអាចរើសម៉ូឌែលជាច្រើនប្រភេទដូចជា Honda PCX, Royal Enfield Meteor និង Himalayan។ អ្វីដែលធ្វើឱ្យ Royal Enfield នៅតែជាជម្រើសអាទិភាពសម្រាប់អ្នកចង់បានម៉ូតូថ្មីនោះព្រោះវាផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ចាប់ពីសំឡេងបំពង់ស៊ីម៉ាំងដែលមានភាពរណ្តំ និងការដំនើរការម៉ាស៊ីនដ៏រលូន ដែលធ្វើឱ្យវាមានភាពងាយស្រួលក្នុងការបើកបរ សូម្បីតែអ្នកទើបចាប់ផ្តើមជិះដំបូងក៏ដោយ៕






- Share This Post:






