ម្នាក់ៗពេញចិត្តនឹងម៉ាស៊ីនវាស់កំដៅ-បាញ់អាល់កុលហ្វ្រេសស៊ីដែលដាក់តាមសាលា
- BY
- Liny Chan
- January 15, 2022
ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី បានធ្វើយុទ្ធនាការ ៣កុំ ៣ការពារ ចែកម៉ាស៊ីនវាស់កម្តៅនិងបាញ់អាល់កុល ជូនសាលាបឋមសិក្សាក្មេងៗប្រើប្រាស់ពេលបវេសមកាលថ្មី ដើម្បីរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវី–១៩ ។

យុទ្ធនាការឧបត្ថម្ភម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលហ្វ្រេសស៊ីនេះ បានប្រគល់ជូនដល់សាលាបឋមសិក្សាក្មេងៗជាងច្រើនសាលាក្នុងរយៈពេលជិតមួយសប្ដាហ៍មកហើយដើម្បីជួយសំរួលដល់សាលា លោកគ្រូអ្នកគ្រូ ជាពិសេសជួយការពារសិស្សនុសិស្សក្មេងៗតូចៗពីជំងឺកូវីដ១៩ ឲ្យអាចចូលរៀនបានដោយមានសុវត្ថិភាពក្នុងឆ្នាំសិក្សាថ្មីនេះ។ ក្នុងថ្ងៃប្រគល់និងដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលតាមសាលាបឋមសិក្សានានាគេឃើញមានវត្តមានលោកគ្រូអ្នកគ្រូ លោកនាយក អាណាព្យាបាលសិស្សមានសេចក្ដីរីករាយជាខ្លាំងដោយសាលាមានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលគ្រប់គ្រាន់អាចជួយឲ្យសិស្សសាលាចូលរៀនបានដោយទំនុកចិត្ត។

ក្រៅអំពីអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ លោកនាយកសាលា ក៏មានវត្តមានតារាល្បីៗជាច្រើនរូបបានមកចូលរួមក្នុងការចែកម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុលនេះផងដែរ ហើយពួកគាត់ក៏មានការសប្បាយជាខ្លាំងដែលបានឃើញសិស្សសាលាក្មេងៗអាចចូលរៀនបានដោយសុត្ថិភាពបែបនេះតាមរយះម៉ាសីនវាស់កំដៅនិងបាញ់អាល់កុលហ្វ្រេសស៊ីនេះ។

ចំណែកឯក្រុមហ៊ុនហ្វ្រេសស៊ីក៏សូមអំពាវនាវដល់សាលាបឋមសិក្សានានាដែលមានបំណងចង់បានម៉ាស៊ីនវាស់កំដៅនិងបាញ់អាល់កុល អាចទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានម៉ាស៊ីននេះយកទៅប្រើប្រាស់នៅតាមសាលាបឋមសិក្សាបាន។
សូមចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ទាំងអស់គ្នា សូមរក្សាឲ្យបាននូវយន្ដការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទឹកផ្លែឈើហ្វ្រេសស៊ី ពីផ្លែឈើពិត១០០%!
ទឹកដោះគោ Freshy Yogurt ញ៉ាំ១ បានប្រយោជន៍៣!
ហ្រេសស៊ី ស្រលាញ់ការសិក្សា ហ្វ្រេសស៊ី Love Kids!






- Share This Post:






