ដំណឹងល្អ! ក្រសួងការងារ ប្រកាសជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗជាង ២ម៉ឺននាក់ ទទួលអាហាររូបករណ៍ ចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ឆ្នាំសិក្សា២០២១-២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហាររូបករណ៍ ចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២១-២០២២។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនជ្រាបថា ក្នុងឆ្នាំ២០២១-២០២២ ខាងមុខនេះ ក្រសួងនឹងជ្រើសរើសបេក្ខជន ២០ ១៦៨នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗដែលខ្លួនមានបំណងចូលរៀន៕













