សិល្បៈ

បេក្ខជន សួ វិចិត្រ ស្ទើតែអោយទស្សនិកជនស្រក់ទឹកភ្នែកទៅតាម ដោយសារធ្វើមិនសូវបានល្អ តែយ៉ាងណាក៏អាច Beat ចិត្តគណៈកម្មការទៅវគ្គបន្តទៀតបាន

BY
srey nuch
January 17, 2022

កាលយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កម្មវិធីដ៏ល្បីកម្រិតលំដាប់ពិភពលោក Beat The Best ចាក់ផ្សាយក្នុងស្ថានីយទស្សន៍រស្មីហង្សមាស ដោយមានបេក្ខជនជាច្រើនរូប បានបញ្ជេញសមត្ថភាពក្នុងកម្មវិធីប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី លើកពានរង្វាន់រដូវកាលទី១ ទទួលទឹកប្រាក់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។

កាលពីយប់មិញនេះ កម្មវិធីកម្រិតលំដាប់ពិភពលោក បានបង្ហាញនូវវគ្គថ្មី គឺ Beat Yourself តម្រូវអោយបេក្ខជនបកស្រាយប្រភេទបទ Rock ប្រកួតជាមួយខ្លួន ដើម្បីទទួលបាន Beat ពីគណៈកម្មការទាំង ៤រូបនៅក្នុងកម្មវិធី បន្តទៅវគ្គ Live show.

នៅក្នុងកម្មវិធីប្រកួតប្រឡង បេក្ខជន លោក សួ វិចិត្រ ធ្វើអោយទស្សនិកជន ស្ទើរតែស្រក់ទឹកភ្នែកទៅតាមជាមួយរូបលោកទៅហើយ ដោយសារនៅពេលលោកបានធ្វើបកស្រាយបទ “ស្មោះម្តងដាច់ខ្យល់” ជាប្រភេទនៃចង្វាក់ Rock ដែលពិបាកខ្លាំងបំផុតក្នុងការបកស្រាយ រូបលោកនូវតែបន្តធ្វើវាបាន រហូតដល់បកស្រាយបទដ៏ពិបាកនេះចប់ចម្រៀងមួយបទ។ ទោះបីជាការបកស្រាយបទប្រភេទ Rock ពិបាកយ៉ាងក៏ដោយ រូបលោកបានព្យាយាម និងខំអស់សមត្ថភាពបង្ហាញទៅទស្សនិកជនឲ្យបានឃើញ ពីសមត្ថភាពថ្មីមួយទៀត ដែលពីមុនធ្លាប់តែច្រៀងបទ មនោសញ្ជេតនា ធ្វើទស្សនិកជនស្គាល់រូបគាត់ច្រើននៅក្នុងបណ្ដាញសង្គមហ្វេស ប៊ុក។

ក្រោយពីបកស្រាយចម្រៀងមួយបទនេះចប់ លោក សួ វិចិត្រ បានថើបខ្សែករបស់លោក ធ្វើអោយគណៈកម្មការ អ្នកនាង ពេជ្រ សោភា ចោតជាសំនួរ សួរទៅលោក សួ វិចិត្រ ពីមូលហេតុ ទើបដឹងថា ម្ចាស់ខ្សែក ជាកម្លាំងចិត្តខ្លាំង ដែលមេលោក សួ វិចិត្រ បានផ្ដល់ ថែមទាំងពោលពាក្យលើកទឹកចិត្ត ដល់រូបលោកធ្វើជាតារានៅហង្សមាសឲ្យបាន។ នៅពេលប្រកាសលទ្ធផល គណៈកម្មការបានសម្រេចចិត្តយ៉ាងតានតឹង ទីបំផុង លោក សួ វិចិត្រ អាច Beat ពីគណៈកម្មការអោយទៅវគ្គបន្តទៀតបានផងដែរ ៕ តោះទៅទស្សនាវីដេអីខាងក្រោម៖

Share This Post: