ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បដិសេធចំពោះគណនីហ្វេសប៊ុកមួយបង្ហោះថា “ឡានមិនមានបទល្មើសអ្វីទាំងអស់ ក៏ឃាត់សួររកឯកសារឡានដែរ” និងស្រាវជ្រាវរកគណនីហ្វេសប៊ុកនោះ ដើម្បីចូលមកបំភ្លឺ

    BY Khmernote Media January 18, 2022
    ស្នងការរាជធានីភ្នំពេញ បដិសេធចំពោះគណនីហ្វេសប៊ុកមួយបង្ហោះថា “ឡានមិនមានបទល្មើសអ្វីទាំងអស់ ក៏ឃាត់សួររកឯកសារឡានដែរ” និងស្រាវជ្រាវរកគណនីហ្វេសប៊ុកនោះ ដើម្បីចូលមកបំភ្លឺ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់បានឃើញគណនីហ្វេសប៊ុកមួយបានចុះផ្សាយថា “ផ្លូវជាតិលេខ៤ ខណ្ឌកំបូល ឡានមិនមានបទល្មើសអ្វីទាំងអស់ (ខ្សែក្រវ៉ាត់ក៏ពាក់ ទូរស័ព្ទក៏មិនបាននិយាយ) ប៉ុន្តែប៉ូលិសឃាត់ដោយមិនបានប្រាប់ថាយើងខុសអីនោះទេ គឺហៅសួសររកឯកសារឡាន និងប័ណ្ណបើកបរម៉ង” តាមពិតជាក់ស្តែងក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសួរមន្ត្រីអនុវត្តតាមគោលដៅ គឺមិនមានករណីនេះកើតឡើងនោះទេ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក គឺអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមានការអនុវត្តន៍លើសសេចក្តីណែនាំរបស់ច្បាប់ ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំឡើយ។

    ការចុះផ្សាយព័ត៌មានមិនពិតនេះមានលក្ខណ:បំភ្លើសក្នុងន័យបង្ខូចកិត្តិយសរបស់កងកម្លាំងអនុវត្តន៍ច្បាប់ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកគណនីហ្វេសប៊ុក ដើម្បីចូលមកបកស្រាយបំភ្លឺលើករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: