ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង ក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនឯកជន និងតូបលក់ដូរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ម៉ូតូយកមករក្សាទុក ដើម្បីធ្វើការអប់រំ និងផាកពិន័យ

    BY Khmernote Media January 18, 2022
    ចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង ក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនឯកជន និងតូបលក់ដូរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ម៉ូតូយកមករក្សាទុក ដើម្បីធ្វើការអប់រំ និងផាកពិន័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយថានៅចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

    ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឲ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: