ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់! មន្រ្តីជំនាញបន្ត រកឃើញទំនិញខូចគុណភាពប្រមាណ ៣០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    BY Khmernote Media January 19, 2022
    ពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់! មន្រ្តីជំនាញបន្ត រកឃើញទំនិញខូចគុណភាពប្រមាណ ៣០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។

    យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: