ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកណ្ដាល ស្រាវជ្រាវចាប់ខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលបង្ហោះម៉ូតូពាសពេញផ្លូវ តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ

    BY Khmernote Media January 19, 2022
    ស្នងការខេត្តកណ្ដាល ស្រាវជ្រាវចាប់ខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលបង្ហោះម៉ូតូពាសពេញផ្លូវ តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានថតពីសកម្មភាពក្មេងទំនើងមួយក្រុមជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១ ដល់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការបង្ហោះម៉ូតូពាសពេញផ្លូវ បន្ទាប់មកបានរាយការណ៍មកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយផ្ទាល់។

    ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឲ្យក្រុមការងារប្រតិកម្មរហ័ស ស្រាវជ្រាវអត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ។ បន្ទាប់មកក្រុមការងារបានចាត់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្រាវជ្រាវតាមរយៈឆែកស្លាកលេខបានឲ្យដឹងថា ម៉ូតូទាំងនោះមានអាសយដ្ឋាន នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកៀនស្វាយ ជាលទ្ធផល៖

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន ធ្វើការស្រាវជ្រាវតាមរយៈអាសយដ្ឋាន អ្នកប្រើប្រាស់ទោចក្រយានយន្តខាងលើ ឈានដល់បង្រ្កាបចាប់ខ្លួនក្រុមក្មេងទំនើងចំនួន០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន៖

    ១.ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។
    ២.ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។
    ៣.ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។
    ៤.ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:សិស្សអនុវិទ្យាល័យខ្ពបវែង(គេចខ្លួន)។
    ៥.ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរប សិស្សវិទ្យាល័យហ៊ុសែនតាខ្មៅ(គេចខ្លួន)។
    ចំណែកជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

    វត្ថុតាងចាប់យក៖
    1-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល 1AK.9289(របស់ជនសង្ស័យ)
    2-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខកណ្តាល1F1020(របស់ជនសង្ស័យ)។
    3-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥(របស់ជនសង្ស័យ)។
    4-ទូរសព្ទដៃចំនួន៣គ្រឿង (1-ម៉ាកIphone xs maxពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ,3-ម៉ាកIphone 7plusពណ៌ខ្មៅ)។
    បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: