សិល្បៈ

ម៉ាដូណា ធ្លាក់ខ្លួនជំពាក់បំណុលតុងទីនជាង ៥២ម៉ឺនដុល្លារ ព្រោះកូនតុងទីនរបស់ខ្លួនជាង១០នាក់គេចវេសមិនព្រមបង់

BY
Khmernote Media
January 19, 2022

តារាសម្តែង ដែលមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក ម៉ាដូណា បានទម្លាយរឿងរ៉ាវពិតរបស់ខ្លួនដែលបានធ្លាក់ខ្លួនជំពាក់លុយគេជាង ៥២ម៉ឺនដុល្លារដោយសារតែធ្វើជាមេតុងទីន ហើយត្រូវបានកូនតុងទីនរត់គេចមិនព្រមបង់ ហើយលោកត្រូវរ៉ាប់រងសងកូនតុងទីនផ្សេងៗជំនួសដោយខ្លួនឯង។

តារាសម្តែងរូបនេះបានរៀបរាប់ទាំងទឹកភ្នែកនៅក្នុងកម្មវិធី 3Fun ថាខ្លួនលេងតុងទីន ៧ឆ្នាំហើយមិនដែលមានបញ្ហានោះទេ ទើបតែ២ឆ្នាំចុងក្រោយដែលរូបលោកបានបម្លែងខ្លួនពីកូនតុងទីន ទៅធ្វើជាមេតុងទីនវិញ ក៏បានជួបរឿងមិនគួរអោយជឿបែបនេះ។ ម៉ាដូណា បានបញ្ជាក់ថាខ្លួនលក់ទ្រព្យដែលប្រឹងរកជាច្រើនឆ្នាំអស់ជាច្រើន ដើម្បីសងបំណុលតុងទីន ហើយបច្ចុប្បន្នមិនទាន់សងអស់ឡើយ គឺនៅសល់បំណុលតុងទីនជាង ៣០ម៉ឺនដុល្លារទៀតឯណោះ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: