ព័ត៌មានជាតិ
ឱកាសពិសេស! ក្រសួងមហាផ្ទៃ ប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តចំនួន២០០កន្លែង នៅបណ្ឌិត្យសភានគរបាល
BY Khmernote Media
January 20, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ចំនួន ២០០កន្លែង សិក្សារយៈពេល ៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងអំពីការជ្រើសរើសបេក្ខជនទាំងពីរភេទ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល ៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលឲ្យក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃដូចខាងក្រោម៖


ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons