ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការចាក់ដូសជំរុញ ដូសទី៣ និងដូសទី៤ សម្រេចបានប្រមាណ ៤លាន៨សែននាក់ គិតត្រឹមថ្ងៃម្សិលមិញនេះ

    BY Khmernote Media January 21, 2022
    យុទ្ធនាការចាក់ដូសជំរុញ ដូសទី៣ និងដូសទី៤ សម្រេចបានប្រមាណ ៤លាន៨សែននាក់ គិតត្រឹមថ្ងៃម្សិលមិញនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួនទូទាំងប្រទេសកម្ពុជា បាននិងកំពុងចាក់ដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត ដោយក្នុងនោះ អ្នកចាក់ដូសទី៣ មានចំនួន ៤ ៦៦៤ ២០២ នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ២០៤ ៧៣០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។

    សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៦ ៣៨៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៥ ៥៣៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

    ដោយឡែកចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៥ ៩១០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៦ ២៩៤ នាក់ ដែលស្មើនឹង ៩៩.៣៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៦ ០៧៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៥ ៣៨៥ នាក់ ដែលស្មើនឹង ១០៥.៧៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៨ ១៤២ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤០ ៨៧៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.៥៤%។

    បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: