ក្រសួងសុខាភិបាល ដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានចេញសារពិសេសណែនាំឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទប់ពីឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបពីការធ្វើបច្ចុប្បន្នភាពនីតិវីធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់៖
-ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព។
-ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងធ្វើ Sequencing រកប្រភេទវីរុស ព្រមទាំងត្រូវស្នាក់នៅដាច់ដោយឡែក ដោយអនុវត្តដូចខាងក្រោម៖

