ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅតាមតំបន់ទាំងនេះ

    BY Khmernote Media January 25, 2022
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅតាមតំបន់ទាំងនេះ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖

    -នៅថ្ងៃទី២៦-៣១​ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី)​ក្នុងកម្រិតខ្សោយ។
    -នៅថ្ងៃទី០១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតខ្សោយ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
    -នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
    -នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
    -អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: