ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រសួងប្រៃសណីយ៍ ផ្អាកទទួលពាក្យជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង

    BY Khmernote Media January 25, 2022
    រួសរាន់ឡើង! សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រសួងប្រៃសណីយ៍ ផ្អាកទទួលពាក្យជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២២ សូមជម្រាបជូនដល់សាធារណជន និងនិស្សិត ឲ្យបានជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖

    – អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់
    – អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់
    – អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់
    – អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development) ចំនួន ១៥នាក់
    – អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ចំនួន ១៥នាក់
    – អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) ចំនួន ១៥នាក់
    – អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ចំនួន ១៥នាក់
    – អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។

    ១.លក្ខខណ្ឌនៃការជ្រើសរើស៖
    – បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
    – មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
    – មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
    – មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
    – មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
    – មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
    – មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
    – ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
    – គុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្ដីជូនដំណឹងនេះ។

    ២.ភារកិច្ច និងការទទួលខុសត្រូវ៖
    សូមបេក្ខជនមើលនៅក្នុងផ្នែកភារកិច្ចនិងទំនួលខុសត្រូវសំខាន់ៗ តាមជំនាញនីមួយៗ ដែលភ្ជាប់មក ជាមួយសេចក្ដីជូនដំណឹងនេះ។

    ៣.ប្រាក់បៀវត្ស និងអត្ថប្រយោជន៍៖
    – ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
    – ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
    – ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។

    ៤.កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស៖
    – បេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។
    – បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment)
    – បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២ ។ ដើម្បីដាក់ពាក្យសូមចូលទៅកាន់ https://mptc.gov.kh/careers

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: