មកដល់ខ្មែរភ្លាម! តារាកូនកាត់ខ្មែរ-កូរ៉េ ស្រីស្អាត EE នឹងសម្ដែងនៅក្នុងពិធីតាំងពិព័រណ៍ផលិតផលកូរ៉េសុទ្ធ នៅខេត្តសៀមរាបថ្ងៃស្អែកនេះ
- BY
- Liny Chan
- January 28, 2022
(ភ្នំពេញ)៖ តារាកូនកាត់ខ្មែរ-កូរ៉េវ័យ ១៨ឆ្នាំ ស្រីស្អាត EE ដែលកំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង និងត្រៀមបើកផ្លូវឲ្យតារាកូនកាត់រូបនេះ ដើរចូលក្នុងវិស័យមួយនេះ នឹងបង្ហាញក្បាច់រាំ ក្នុងពិធីតាំងពិព័រណ៍ផលិតផលកូរ៉េសុទ្ធ នៅខេត្តសៀមរាបស្អែកនេះ។ ជាមួយគ្នានេះម្ចាស់ប្រេន «EEw9» ដែលជាផលិតផលមកពីប្រទេសកូរ៉េ កញ្ញា EE និងម៉ាក់របស់នាង នឹងចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ ផលិតផលមកពីប្រទេសកូរ៉េនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ នៅផ្សារទំនើប «ហេរីថេក» ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង១១៖៣០នាទីថ្ងៃត្រង់ ដល់ម៉ោង៨៖០០នាទីយប់។

លោកអ្នកនឹងបានជួបជាមួយតារាចម្រៀង តារាសម្ដែង និងពិធីករល្បីជាច្រើនរូប ជាពិសេសកញ្ញា EE ដែលជាម្ចាស់ប្រេន «EEw9» ហើយនិងមានឱកាសថតរូបជុំគ្នាជាមួយនាងផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកនឹងបានទស្សនាក្បាច់រាំដ៏រស់រវើកពីសំណាក់កញ្ញា EE ផ្ទាល់ ព្រមទាំងមានការបញ្ចុះតម្លៃគ្រប់មុខទំនិញពី ២០ទៅ៥០ភាគរយ ដល់អ្នកចូលរួមផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា តារាកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE កំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង និងត្រៀមបើកផ្លូវឲ្យតារាកូនកាត់រូបនេះ ដើរចូលក្នុងវិស័យមួយនេះទៀតផង។ ទន្ទឹមនឹងនេះដែរ កញ្ញា EE បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

មហាជន និងអ្នកគាំទ្របានលើកឡើងថា ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជា កញ្ញា EE អាចចូលជាសមាជិក K-POP នាពេលខាងមុខនោះបានមែន, EE និងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ EE ក៏ជាម្ចាស់ប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនមួយ មានឈ្មោះថា «EEBLACK9» ដែលជាផលិតផលពីរោងចក្រ ខ្នាតយក្សរបស់ប្រទេសកូរ៉េទៀតផង៕


- Share This Post:






