នៅសល់តែ 12នាក់ទេ Beat The Best វគ្គផ្សាយផ្ទាល់យប់នេះ អ្នកណានឹងត្រូវចាកចេញបន្ត?
- BY
- Liny Chan
- January 30, 2022
កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best បានធ្វើការផ្សាយផ្ទាល់លើកទីមួយកាលពីសប្តាហ៍មុន នៅក្នុង ស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលបានបើកឲ្យទស្សនិកជនចូលទស្សនាផ្ទាល់ ផងដែរ។

ជាទស្សនីយភាពដែលយើងខកខានឃើញជាងពីរឆ្នាំមកហើយ ដោយសារតែបញ្ហាជំងឺរាតត្បាតសកល កូវីដ19 មិនអាចឲ្យមានការជួបជុំបាន។ យ៉ាងណាមិញ ដោយសារស្ថានការណ៍បានធូរស្រាលច្រើន ពេលនេះយើងអាច ឃើញទិដ្ខភាពបែបនេះឡើងវិញ តែសម្រាប់ការចូលរួមក៏នៅតែតម្រូវឲ្យមានការការពារយ៉ាងខ្ជាប់ខ្ជួន តាម វិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ចាប់ផ្តើមវគ្គផ្សាយផ្ទាល់ជាមួយបេក្ខជនជើងខ្លាំងចំនួន 14រូប កាលពីសប្តាហ៍មុន នៅក្នុងសប្តាហ៍នេះដែលជា សប្តាហ៍ទី2 នៅសល់តែបេក្ខជន 12រូប ប៉ុណ្ណោះដែលនឹងត្រូវបន្តប្រកួតប្រជែងក្នុងរាត្រីនេះ។
ក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង 12រូបនេះ តើអ្នកណាខ្លះនឹងអាចបន្តទៅមុខទៀតបាន? រង់ចាំទស្សនាកម្មវិធី ប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Live សប្តាហ៍ទី 2 ផ្សាយផ្ទាល់នៅក្នុង ស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងនៅលើ កញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕





- Share This Post:






