តើរូបអាថ៌កំបាំងនេះគាត់ជានរណា?
- BY
- Liny Chan
- February 4, 2022
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ តាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន បានផុសរូបភាពមួយសន្លឹកដែលភ្ជាប់ជាមួយរូបមនុស្សប្រុសម្នាក់តែត្រូវបានខាងក្រុមហ៊ុនធ្វើអោយរូបនោះមានសភាពព្រាលៗដែលពិបាកកំណត់ថារូបនោះជានរណាគេខ្លាំងណាស់។ តាមរយៈរូបមួយនោះផងដែរយើងឃើញថា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅ comment និង share ទស្សន៍ទាយជាច្រើននាក់ដែលចម្លើយពួកគាត់សឹងតែដូចគ្នាទាំងអស់។
ក្រលេកមកមើលក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន ដែលបានចរាចរណ៍លើទីផ្សារអស់រយៈពេលប្រមាណ4ឆ្នាំមកនេះ ឃើញថាមានប្រជាប្រិយភាពសមរម្យដោយផ្អែកទៅលើរសជាតិ និងគុណភាពជាចម្បង ដែលបានធ្វើអោយមហាជនក្នុងប្រទេសស្គាល់ពីឈ្មោះនៃផលិតផល និងមានចំនួនអ្នកជាវផលិតផលនេះច្រើនគួរសម។ តាមរយៈការធ្វើទីផ្សារផលិតផលនេះពីមុនយើងឃើញថា មានតារាល្បីៗជាច្រើនបានធ្វើការផ្សព្វផ្សាយអោយក្រុមហ៊ុននេះមានដូចជា កញ្ញា JIMMY MENG, លោក ម៉ា ច័ន្ទបញ្ញា, កញ្ញា រចនា រ៉ាវ៉ាឌី, លោក ជា សំណាង និងតារាជាច្រើននាក់ផ្សេងទៀត។ ដោយឡែកយើងឃើញថាពេលនេះក្រុមហ៊ុន ជីន ស៊ុន បានបង្ហាញរូបភាពអាថ៌កំបាំង ដែលជាKOLរបស់ក្រុមហ៊ុន និងមានការសន្និដ្ឋានទស្សន៍ទាយជាច្រើនថារូបនោះជា កីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីល្បាញ លោក កែវ សុខផេង ផងដែរ។ អ្វីដែលពិសេសនោះ អ្នកដែលចូលរួមទស្សន៍ទាយគឺមានឱកាសឈ្នះរង្វាន់ទឹកត្រចៀកកាំ ជីន ស៊ុន មួយកន្រ្តកចំនួន១៥រង្វាន់ទៀតផង។ ដូចេនះយើងមានតែរង់ចាំផេកផ្លូវការរបស់ក្រុមហ៊ុន ជីន ស៊ុន ប្រកាសនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះតែប៉ុណ្ណោះថារូបអាថ៌កំបាំងនោះជានរណា?។
មិនទាន់យឺតពេលទេ អ្នកទាំងអស់គ្នាក៏អាចចូលរួមទស្សន៍ទាយពេលនេះផងដែរ ដើម្បីទួលបានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន។ ដើម្បីអោយកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុនតាមរយៈLinkខាងក្រោមនេះបាន: https://www.facebook.com/jinsoontcc/



- Share This Post:






