PR

ស្នេហ៍អាប់រស្មី ខ្សែភាពយន្តភាគថៃដ៏ថ្មីសន្លាងរបស់អិនអិន គ្រងតំណែងដោយតួឯកស្រីដ៏មានប្រជាប្រិយភាព Toey Jariporn Joonkiat

BY
Liny Chan
February 9, 2022

ទស្សនិកជន ក៏ដូចជាហ្វេនៗភីអិនអិន តែងតែជក់ចិត្ត តាមដានខ្សែភាពយន្តភាគថៃ ពីមួយរឿងទៅមួយរឿង ដែលសុទ្ធសឹងជាកំពូលរឿងភាគល្បីៗប្រចាំឆ្នាំ។ ក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាសម្តែងដ៏មានទេពកោសល្យ និងមានបទពិសោធន៍ច្រើនឆ្នាំ ដែលភាគច្រើន គេឃើញមានវត្តមានជាតួអង្គធំៗនៅក្នុងរឿងភាគនីមួយៗផងដែរ។

ដោយឡែក សម្រាប់ការចូលមកដល់នៃខ្សែភាពយន្តភាគថៃថ្មីមួយទៀតនេះ ទស្សនិកជន ប្រហែលជាធ្លាប់បានស្គាល់ពីតារាសម្តែងថៃមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងអ្វីដែលអស្ចារ្យនេះ គឺសមត្ថភាពក្នុងការសម្តែងរបស់គាត់មិនចាញតារាៗជើងចាស់ប៉ុន្មានទេ។ នោះគឺ កញ្ញា Toey Jariporn Joonkiat ដែលជាតារាស្រីមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យភាពយន្ត មិនថារឿងសម័យ ឬបុរាណ។ ខ្សែភាពយន្តក្រោមចំណងជើងថា ស្នេហ៍អាប់រស្មី ជាខ្សែសាច់រឿងថ្មីមួយ ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះ ក្នុងដើមខែថ្មី ដែលបានបង្ហាញនូវចំណងបញ្ហា និងអត្ថន័យស្នេហាយ៉ាងជ្រាលជ្រៅរបស់កម្លោះក្រមុំមួយគូ។

ជាសាច់រឿង ដែលបង្ហាញពីខ្សែជីវិតគូស្នេហ៍មួយគូតាំងពីកុមារភាព ហើយដោយសារតែនិស្ស័យកម្ម ទើបបណ្តាលឲ្យអ្នកទាំងពីរត្រូវបែកគ្នា ដែលចុងក្រោយ ការចងចាំទាំងប៉ុន្មានក៏ត្រូវបំភ្លេចចោលអស់។ ក្នុងសាច់រឿងនេះដែរ Toey សម្តែងជាតួអង្គ ប៉ែង ដែលជានារីម្នាក់មានសន្តានចិត្តល្អ និងស្មោះត្រង់ ស៊ូរង់ចាំមនុស្សប្រុសម្នាក់ដែលខ្លួនស្រឡាញ់ ទោះពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ តែការរង់ចាំបានត្រឹមតែការអស់សង្ឃឹមត្រឡប់មកវិញតែប៉ុណ្ណោះ។

នៅក្នុងរឿងភាគថៃថ្មីនេះដែរ មិនត្រឹមតែវត្តមានតារាស្រី Toey ប៉ុណ្ណោះទេ លើសពីនេះទៀត ថែមទាំងមានការចូលរួមសម្តែងបន្ថែមទៀត រួមមាន៖ Toey Pongsakorn Mettarikanon,
Cine Phatrakorn Bussarakwadee

Care Chattarika Sittiprom

Namfon Sueangsuda Lawanprasert

Best Chanidapa Pongsilpipat
និងតារាជាច្រើនរូបទៀតផងដែរ។

សូមកុំភ្លេចរង់ចាំការផ្សាយជូនទស្សនានៅខ្សែភាពយន្តភាគថៃថ្មី រឿង ស្នេហ៍អាប់រស្មី នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០៩ យប់ ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ៕

សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: