ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាចម្រៀង លោក អៀង ចេនឡា ពេលនេះឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអី និងរវើរវាយបាត់បង់ការចងចាំ

    BY Khmernote Media February 16, 2022
    តារាចម្រៀង លោក អៀង ចេនឡា ពេលនេះឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអី និងរវើរវាយបាត់បង់ការចងចាំ

    តារាចម្រៀងលោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឲ្យលោកស្រកសាច់ជាងមុនហើយនៅតែបន្តប្រឹងប្រែងចេញថត ដើម្បីយកប្រាក់មើលជំងឺ។ ប៉ុន្តែថ្មីៗនេះ លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់រហូតនិយាយលែងដឹងអី។

    យោងតាមការបញ្ជាក់ពី សិល្បករកម្ពុជា បានឲ្យដឹងថា  “អាណិតណាស់ តារាចម្រៀង លោក អៀង ចេនឡា ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពិធីករ ហង្សមាស លោក រ៉ាសុីបាននិយាយថា បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន!។ ខ្ញុំបាទ អុឹម ជីវ៉ា និងក្រុមការងារ សូមជូនពរ លោក ចេនឡា អោយឆាប់ជាសះស្បើយណា 🙏🙏 ជូនដំណឹងដោយ លោក អុឹម ជីវ៉ា“៕


    Share This Post: