ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សូមចូលរួមរំលែកទុក្ខ! លោក អៀង ចេនឡា បានទទួលមរណភាពហើយ

    BY Khmernote Media February 28, 2022
    សូមចូលរួមរំលែកទុក្ខ! លោក អៀង ចេនឡា បានទទួលមរណភាពហើយ

    ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា តារាចម្រៀង និងតារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអី ហើយរវើរវាយបាត់បង់ការចងចាំទៀតផង ដែលត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រោយដឹងដំណឹងថាលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ យើងសង្កេតឃើញមហាជន ក៏ដូចជាមិត្តភក្តិសិល្បៈបាននាំគ្នាជួយបរិច្ចាគជាថវិកា ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់លោក ដែលត្រូវចំណាយច្រើនក្នុងការព្យាបាល។

     

    មុននេះបន្តិចប្អូនប្រុសរបស់លោកអៀង ចេនឡា គឺលោក សុខ រ៉ាសុី បានបង្ហោះឲ្យដឹងថា បងប្រុសអៀង ចេនឡា បានទទួលមរណៈភាពហើយ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! គួរបញ្ជាក់ថាលោក អៀង ចេនឡា គឺជាតារាសម្តែងម្នាក់ដែលមានទេពកោសល្យសម្តែង និងកំប្លែងស្ងួត មានប្រជាប្រិយភាព៕

    Share This Post: