ធនាគារជាតិ នៃកម្ពុជា ជូនដំណឹងស្ដីពីកម្មវិធីប្រឡងជ្រើសរើសបុគ្គលិកក្នុងក្របខណ្ឌមន្ត្រីក្រមការ “ខ”
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីប្រឡងជ្រើសរើសបុគ្គលិក។

ធនាគារជាតិ នៃកម្ពុជា សូមជម្រាបជូនដំណឹងដល់បេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារនៅធនាគារជាតិ នៃកម្ពុជា ក្នុងក្របខណ្ឌមន្ត្រីក្រមការ “ខ” កម្រិតសញ្ញាបត្របរិញ្ញាបត្រព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ ឲ្យបានជ្រាបថា ការប្រឡងវិញ្ញាសារសរសេរនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
កាលបរិច្ឆេទប្រឡង នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៧៖៣០ព្រឹក នាទីតទៅ។ មណ្ឌលប្រឡង អគារធនាគារជាតិនៃកម្ពុជា សែនសុខ សម្រាប់វិញ្ញាសាប្រឡង ចំណេះដឹងទូទៅ ដែលរយៈពេលប្រឡង ២ម៉ោង ។
បេក្ខជន ត្រូវអញ្ជើញមកពិនិត្យឈ្មោះ និងលេខតុប្រឡងក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងដែលនឹងបិតផ្សាយចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ ៕
