PR

សួ វិចិត្រ សម្រេចក្តីស្រមៃក្លាយជាម្ចាស់ជ័យលាភី Beat The Best

BY
Liny Chan
March 7, 2022

យប់មិញនេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញ Beat The Best បានបញ្ចប់ជាស្ថាពរនូវរដូវកាលទី១ ដែលបានរកឃើញនូវម្ចាស់ជ័យលាភីគឺបេក្ខជនឆ្នើម សួ វិចិត្រ ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best មានការចូលរួមគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករក្នុងស្ទូឌីយោទូរទ្សន៍ ហង្សមាស HDTV រីឯក្នុងការឡាយលើហ្វេសប៊ុកវិញក៏ពិតជាមិនធម្មតាដោយចំនួនអ្នកទស្សនាក្រោយបញ្ចប់ភ្លាមៗដល់ទៅជិត 2លាន Views ឯណោះ។

យ៉ាងណាមិញ បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ ម៉េងលី – អ៊ីម ថៃ – សួ វិចិត្រ – ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពមានសមត្ថភាពខ្លាំង តែសម្រាប់ម្ចាស់ពានដែលសម្រេច ដោយការបោះឆ្នោតគាំទ្រពីមហាជននោះគឺបានទៅលើ បេក្ខជនមកពីខេត្តពោធិ៍សាត់ សួ វិចិត្រ ។

ប្រាក់រង្វាន់ 15,000 $ និងក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតធំជាងគេក្នុងស្រុក រស្មីហង្សមាស អ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនជាផ្លូវការរបស់ សួ វិចិត្រ ក្នុងទ្រនំដ៏ធំមួយនេះ៕

Share This Post: