PR

COACH បានដាក់បង្ហាញជូននូវ យុទ្ធនាការនិទាឃរដូវ ២០២២ ដែលមាននិមិត្តសញ្ញ HORSE AND CARRIAGE “THAT’S MY RIDE” ចូលរួមសម្ដែងដោយ Jennifer Lopez, Megan Thee Stallion, Noah Beck, Wisdom Kaye, Kōki, និងតារាជាច្រើនរូបទៀត ដឹកនាំសម្ដែង និង ថតដោយលោក Tyler Mitchell

BY
Liny Chan
March 10, 2022

ទីក្រុងនូវញ៉ក ២៥ មករា ២០២២– Coach បានដាក់បង្ហាញជូននូវយុទ្ធនាការនិទាឃរដូវ ២០២២ របស់ខ្លួនដែលត្រូវបានចូលរួមដោយសមាជិកក្រុមគ្រួសារ Coach រួមមានអ្នកនាង Jennifer Lopez, Megan Thee Stallion, Noah Beck, Wisdom Kaye និង Kōki។ នាយកផ្នែកច្នៃប្រឌិត Coach លោក Stuart Vevers បានសហការក្នុងការផលិតយុទ្ធនាការមួយនេះជាមួយលោក Tyler Mitchell ជាអ្នកដឹកនាំសម្ដែងនិងជាជាងថត ដែលបានយកនិមិត្តសញ្ញា Horse and Carriage របស់ Coach និងជានិមិត្តសញ្ញាដំបូងបំផុតរបស់ម៉ាកយីហោខ្លួនមកច្នៃជាពណ៌ថ្មីសម្រាប់អ្នកជំនាន់ថ្មី។

ក្នុងការស្វែងយល់ពីកេរដំណែលនៃផ្ទះតាមរយៈការឆ្លុះបញ្ចាំងពីវប្បធម៌របស់ម៉ាកយីហោ យុទ្ធនាការ “That’s My Ride” បានបង្ហាញពីភាពរីករាយក្នុងឈុតឆាកជិះកម្សាន្តក្នុងភាពយន្ត និងតន្ត្រីដែលជាផ្នែកមួយនៃការស្រមៃរួមរបស់យើង។ Coach Family ធ្វើដំណើរជុំវិញទីក្រុងជាមួយមធ្យោបាយធ្វើដំណើរពិសេសៗរបស់ពួកគេ ក្នុងនោះមានអ្នកនាង Lopez បានជិះកង់ជាមួយនឹង BMX ហើយ Megan Thee Stallion កំពុងតែលេងភ្នាល់គ្នាក្នុងរថយន្ដនៅសួនកម្សាន្តក្បែរមាត់សមុទ្រ រីឯ Wisdom Kaye និងក្រុម TikTok របស់គេរួមមាន Noah Beck កំពុងជិះកម្សាន្ដជាមួយ Brooklyn ក្នុងយាន្ដជំនិះដែលតួទាំងអស់ប្រើប្រាស់ជាប្រចាំថ្ងៃយ៉ាងរីករាយ។
យុទ្ធនាការនេះណែនាំពីខូលិកសិន Spring 2022 និងចក្ខុវិស័យរបស់លោក Stuart Vevers សម្រាប់រដូវនេះក្នុងការច្នៃម៉ូដដើមរបស់អាមេរិកឲ្យមកជាម៉ូដដែលសាកសមអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្ន។

បន្ថែមពីលើខូលិកសិន Horse and Carriage យើងក៏បានផ្ដោតសំខាន់ទៅលើកាបូបយួរ Field Tote និង កាតាបស្ពាយ Hitch Backpack ផងដែរ ព្រមទាំងបង្ហាញជូននូវម៉ូដប្រចាំរបស់ Coach ដែលនឹងចាប់ដាក់លក់នៅខែកុម្ភៈជាមួយយុទ្ធនាការថ្មីមួយទៀត។
លោក Vevers បានមានប្រសាសន៍ថា “យើងអាចអបអររដូវកាល Spring 2022 ជាមួយនឹងនិមិត្តសញ្ញាតំណាងរបស់ម៉ាកយីហោយើងតាមរយៈទស្សនៈរបស់មនុស្សជំនាន់ថ្មីបានយ៉ាងរីករាយ និងសុទិដ្ឋិនិយម” ។ “វាបង្ហាញពីអ្វីដែលខ្ញុំតែងតែស្រឡាញ់ចំពោះ Coach នេះហើយជាវិធីដែលមរតករបស់យើងអាចក្លាយជាវេទិកាសម្រាប់ការបង្ហាញអារម្មណ៍ និងគំនិតរបស់បុគ្គល ដែលអាចកំណត់អនាគតរបស់ពួកយើងបាន។”

យុទ្ធនាការនេះត្រូវបានថតនៅតាមទីក្រុងនានាជុំវិញពិភពលោក ទទួលបានការសហការផលិតជាមួយឯកអគ្គរដ្ឋទូតថ្មីតំណាងម៉ាកគឺ Dean Fujioka និង Shawn Dou រួមទាំងតារា TikTok ដ៏ល្បី Parker Kit Hill និងតារាកំប្លែង Elsa Majimbo ផងដែរ។
“That’s My Ride” ក៏ត្រូវបានថតយ៉ាងមានភាពរស់រវើកជាមួយរថយន្តក្រុងដែលមាននិមិត្តសញ្ញា Horse and Carriage និងស្ថានីយ៍ត្រីចក្រយានយន្តនៅទីក្រុងញូវយ៉ក អមដោយការសហការគ្នាពីសិល្បករបង្ហាញពីគំនិតតាមរបៀបរបស់ពួករៀងៗខ្លួន។

ស្វែងយល់ពីយុទ្ធនាការនៅទីនេះ here
ជាវខូលិកសិន Spring 2022 នៅទីនេះ here
IMAGE CREDIT: © 2022 Tyler Mitchell

Share This Post: