Royal ENFIELD បើកបង្ហាញម៉ូដែលថ្មី SCRAM 411 ADV CROSSOVER ទូទាំងពិភពលោក ចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា
- BY
- Liny Chan
- March 18, 2022
● ជាម៉ូតូ Crossover ADV ពហុមុខងារ ដែលរួមបញ្ចូលគ្នានូវ DNA ជាអ្នកផ្សងព្រេង ជាមួយអារម្មណ៍ជាអ្នកកាន់ចង្កូតម៉ូតូប្រភេទ Scram យ៉ាងពិតប្រាកដ
● ជាប្រភេទថ្មីសន្លាង ដែលអាចមានសមត្ថភាពបត់បែនទៅតាមស្ថានភាព ធ្វើឱ្យការបើកបរកាន់តែរលូន
● បានដាក់បង្ហាញសម្រាប់ទស្សនិកជនទូទាំងពិភពលោកនៅថ្ងៃនេះ ជាមួយនឹងការលក់ភ្លាមៗនៅក្នុងប្រទេសឥណ្ឌា | ដើម្បីបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកនៅពាក់កណ្តាលឆ្នាំនេះ

ថ្ងៃទី 18 ខែមីនា ឆ្នាំ 2022៖ Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម ថ្ងៃនេះបានបង្ហាញ ម៉ូឌែល Scram 411 ដែលជាប្រភេទ Crossover ADV ដំបូងបង្អស់របស់ខ្លួន ។ Scram 411 ស៊េរីថ្មី គឺជា ម៉ូតូដែលមានភាព ទាក់ទាញ ងាយស្រួលជិះ និង ខ្លាំង ជាមួយនឹងបេះដូងនៃម៉ូតូផ្សងព្រេង។ Scram 411 មានកម្លាំងខ្លាំងរហស័រហួន និងងាយស្រួលទាំងផ្លូវក្នុងក្រុង និងផ្លូវពិបាក ដោយសារបង្កើតឡើងនៅលើផ្លេតហ្វមម៉ាស៊ីន LS-410 របស់ Royal Enfield និង តួ Harris Performance។ ការផ្លាស់ប្ដូរយ៉ាងយកចិត្តទុកដាក់ និងគិតគូរទៅលើការបង្កើតភាពងាយស្រួលក្នុងការជិះ មិនទាបពេក មិនខ្ពស់ពេក បានធ្វើឱ្យម៉ូឌែលមួយនេះកាន់តែល្អឥតខ្ចោះ សម្រាប់ការជិះក្នុងទីក្រុង ក៏ដូចជាផ្លូវលំបាកៗដែលយើងមិនអាចដឹងមុន និងផ្លូវកន្លុកកន្លៀតក្នុងទីក្រុង។

ម៉ូឌែល Scram 411 ត្រូវបានបង្ហាញខ្លួននៅទូទាំងពិភពលោក និងមានលក់នៅទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍នៅពាក់កណ្តាលឆ្នាំនេះ ហើយក្រោយមកនឹងត្រូវបានដាក់ឱ្យដំណើរការនៅអាមេរិកខាងជើង និង LatAm ផងដែរ។
ម៉ូតូ Scram 411 គឺជាការបន្តនៃដំណើរស្វែងរកឥតឈប់ឈររបស់ Royal Enfield ដើម្បីបើកដំណើរការនៃសកម្មភាពដំណើររុករកទៅមុខទៀត និងបង្កើតម៉ូតូដែលល្អ ហើយស័ក្កិសមបំផុត សម្រាប់រាល់ដំណើរផ្សងព្រេង។ ដូចទៅនឹងម៉ូឌែល Himalayan ដែលជាម៉ូតូ ផ្សងព្រេង ដែលបង្កើតឡើងដំបូងគេបង្អស់ របស់ Royal Enfield។ Scram 411 គឺជាម៉ូតូប្រភេទថ្មី ដែលផ្ដល់ នូវភាពរំជើបរំជួលពិតប្រាកដ និងភ្ជាប់មកជាមួយ DNA ដំណើរផ្សងព្រេងដ៏រឹងមាំ។ ម៉ូតូនេះ ផ្ដល់នូវការបើកបររលូន ស្ទុះល្អ នៅលើផ្លូវក្នុងទីក្រុង មិនតែប៉ុណ្ណោះក៏មានមុខងារបត់បែនច្រើន ប្រកបដោយសមត្ថភាពខ្ពស់ដែលអាចទប់ទល់គ្រប់ស្ថានភាពផ្លូវដែលអ្នកបើកបរមិនបានដឹងមុន។

លោក Siddhartha Lal នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Eicher Motors Ltd ស្រឡាញ់ចូលចិត្តភាពរលូន និងសមត្ថភាពពហុមុខងាររបស់ Scram 411។ បើនិយាយអំពី Scram 411 នៅក្នុងបរិបទសម័យទំនើប គាត់បាននិយាយថា៖ «មិនថាវាជាផ្លូវក្នុងទីក្រុងឡុងដ៍ ញូវដេលី ឬតូក្យូនោះទេ! ការផ្លាស់ប្ដូរថ្មីៗគឺត្រូវតែមានជានិច្ច ដើម្បីឱ្យដើរទាន់តាមសម័យកាល។ ជាមួយនឹងពិភពលោករបស់យើងកាន់តែរីកចម្រើនទៅមុខ ជីវិតនៅក្នុងបរិបទទីក្រុង គឺផ្ដោតតែលើការងារប្រចាំថ្ងៃ ហើយការសម្រាកចុងសប្តាហ៍ ឬអាចចម្រុះគ្នាទាំងពីរ។ ដូច្នេះយើងចង់បង្កើតម៉ូតូមួយដែលអ្នកអាចធ្វើដំណើរបាន ទាំងគ្រប់ស្ថានការណ៍ ហើយក្លាយជាមិត្តដ៏ល្អឥតខ្ចោះ សម្រាប់អ្នកបើកបរសម័យទំនើប។ Scram 411 ពិតជាម៉ូតូ ដែលផលិតឡើងតម្រូវតាមសម័យនេះ ហើយតែងតែត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់អ្នកបើកបរ »។

និយាយអំពីការបង្ហាញជាសាកលនៃ Scram 411 លោក Anuj Dua ប្រធានអាជីវកម្មសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកបាននិយាយថា៖ «ម៉ូតូដែលងាយស្រួលក្នុងការបើកបរ បានកំពុងក្លាយជារបៀបធ្វើដំណើរដ៏ពេញនិយមបំផុតនៅក្នុងតំបន់ APAC ដោយសារភាពងាយស្រួលនៃការជិះក្នុងចរាចរណ៍ និងប្រសិទ្ធភាព។ អ្នកជិះជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រើប្រាស់ម៉ូតូបានស៊ីជម្រៅ សម្រាប់ការជិះប្រចាំថ្ងៃ ក៏ដូចជាតម្រូវការផ្សងព្រេងរបស់ពួកគេ។ យើងមានអារម្មណ៍ថា គុណម្បត្តិរបស់ Scram 411 នឹងរកឃើញគោលដៅច្បាស់លាស់មួយ នៅក្នុងផ្នែកម៉ូតូធុនមធ្យម។ ភាពប៉ិនប្រសប់ និងសមត្ថភាពដែលគួរឱ្យសរសើរជាសកលរបស់ Himalayan បានបំផុសគំនិតយើងឱ្យស្រមៃមើលម៉ូតូឡើងវិញក្នុងបរិបទទីក្រុងកាន់តែស៊ីវិល័យ និងសម័យទំនើប។ លើសពីនេះ Scram 411 នឹងក្លាយជាប្រភេទ Crossover ដ៏ល្អឥតខ្ចោះសម្រាប់អ្នករស់នៅក្នុងទីក្រុងសម័យថ្មី ដែលចូលចិត្តម៉ូតូដែលបង្កើតភាពសប្បាយរីករាយ និងទាក់ទាញក្នុងការជិះជុំវិញទីក្រុង ហើយមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកជិះជុំវិញទីផ្សារអាស៊ីប៉ាស៊ីហ្វិក។ ដូចម៉ូតូទាំងអស់របស់យើងដែរ Scram 411 ត្រូវបានបង្កើតឡើងសម្រាប់អ្នកជិះទូទាំងពិភពលោក ហើយផលិតឡើងដោយវិស្វកម្មលំដាប់ពិភពលោក។ នេះជាម៉ូតូថ្មីដ៏ទាក់ទាញចិត្តមួយ ហើយយើងមានទំនុកចិត្តថា អ្នកជិះជុំវិញពិភពលោក នឹងចូលចិត្តម៉ូតូ Scram 411 ថ្មីនេះ»។

Scram 411 មានភាពខុសប្លែកគ្នានៅក្នុងការរចនា និងគោលបំណងរបស់វា ជាមួយសមត្ថភាពដ៏ពិសេសបំផុតក្នុងទប់ទល់នឹងស្ថានភាពផ្លូវលំបាកៗនៅក្នុងទីក្រុង។ ជាមួយនឹងរូបរាង និងការរចនាដ៏ប្លែក ការលេងពណ៌ចម្រុះ និងគុណសម្បត្តិដែលងាយបើកបរ Scram 411 គឺជាប្រភេទ Crossover ADV ចុងក្រោយសម្រាប់ការជិះជុំវិញទីក្រុង។

អំពី Royal Enfield
ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 095 666 372/089 256 669/077 666 392
———————————–
📥 Join our Telegram Channel: https://t.me/royalenfieldcambodia




- Share This Post:






