ព្រះចន្ទបំភ្លឺជាំងតុង កំពូលខ្សែភាពយន្តភាគចិនដ៏ថ្មីសន្លាងមួយទៀត កំពុងបង្ហាញវត្តមានជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនហើយ
- BY
- Liny Chan
- March 23, 2022
វត្តមានខ្សែភាពយន្តភាគចិន ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនជាបន្តទៀតនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននោះគឺ រឿង ព្រះចន្ទបំភ្លឺជាំងតុង ដែលនេះជាខ្សែភាពយន្តភាគចិន ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅលើទីផ្សារភាពយន្តអន្តរជាតិ។ ទន្ទឹមនឹងការមកដល់នៃរឿងភាគចិនថ្មីនេះដែរ ទស្សនិកជន នឹងប្លែកភ្នែក ទទួលយកនូវការទស្សនាឈុតឆាក វាយប្រហារ ក្បាច់គុណពីសម័យបុរាណរបស់ជនជាតិចិន និងរំលឹកថយក្រោយពីប្រវត្តិអ្នកគុណដាវល្បីៗមួយចំនួនផងដែរ។

ព្រះចន្ទបំភ្លឺជាំងតុង ត្រូវបានបកស្រាយពីដំណើរជីវិតរបស់កូនស្រីអ្នកប្រឡូកក្បាច់គុណមួយរូប ដែលមានសមត្ថភាព និងទេពកោសល្យគុណដាវ មិនចាញ់មនុស្សប្រុសប៉ុន្មានទេ។ នៅពីក្រោយនៃចំណងស្នេហ៍របស់នាង ក៏មានអតីតកាលដែលបង្កប់ដោយគំនុំសងសឹក ដែលបុរសរបស់នាងមិនអាចបំភ្លេចបាន។ មន្តស្នេហ៍ និងសច្ចភាពរបស់ហុងអើ បានទាក់ទាញចិត្តកម្លោះរូបសង្ហារ ដូចជា លីនហ្វាង ឲ្យលង់នឹងនាង ដកយកគំនុំមកជាក្តីស្រឡាញ់វិញ។ ហុងអើ ប្រៀបដូចជាព្រះចន្ទមកបំភ្លឺ និងដោះស្រាយរាល់បញ្ហានៅទីក្រុងជាំងតុង និងជាអ្នកដឹកនាំក្នុងការឲ្យមានសន្តិភាព ប្រជារាស្ត្ររស់នៅយ៉ាងសុខសាន្ត។

ចង់ដឹងថា តើការមកដល់នៃវត្តមានរបស់ហុងអើ វរៈនារីក្លាហានក្នុងពិភពគុណដាវ នឹងត្រួសត្រាយផ្លូវបែបណាខ្លះ? សូមរង់ចាំទស្សនាក្នុងរឿង ព្រះចន្ទបំភ្លឺជាំងតុង ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃពុធ ទី ២៣ ខែមីនា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕







សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






